ដីឡូតិ៍៣A ផ្លូវលេខ១៦៩, សង្កាត់វាលវង់, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា (855) 12 999 031 info@cambodiatourismindustry.org

អាជ្ញាបណ្ណ : រមណីយដ្ឋានទេសចរណ៍

ឯកសារដែលភ្ជាប់មកជាមួយនឹងការស្នើសុំអាជ្ញាបណ្ណមានដូចខាងក្រោម៖
អាជ្ញាបណ្ណ ថ្មី
1. លិខិតបញ្ជាក់ទីតាំងប្រកបអាជីវកម្មចេញដោយអាជ្ញាធរដែនដី (០១ច្បាប់)
2. លិខិតបញ្ជាក់ការយល់ព្រមរបស់ ក្រសួង ឬមន្ទីរបរិស្ថានចំពោះរមណីយដ្ឋានទេសចរណ៍ធម្មជាតិ (០១ច្បាប់)
3. លិខិតបញ្ជាក់ការយល់ព្រមរបស់ ក្រសួង ឬមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈចំពោះរមណីយដ្ឋានទេសចរណ៍វប្បធម៌-ប្រវត្តិសាស្ត្រ (០១ច្បាប់)
4. លិខិតបញ្ជាក់ការយល់ព្រមរបស់ ក្រសួង ឬមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សុំអនុញ្ញាតឱ្យសាងសង់-ជួសជុល ចំពោះរមណីយដ្ឋានកែច្នៃ (០១ច្បាប់)
5. របាយការណ៍បច្ចេកទេសនៃការងារអាជីវកម្ម និងគម្រោងរមណីយដ្ឋាន (០១ច្បាប់)
6. សញ្ញាបត្រ ឬវិញ្ញាបនបត្រអ្នកគ្រប់គ្រងបញ្ជាក់ពីការសិក្សាជំនាញទេសចរណ៍ (០១ច្បាប់)
7. វិញ្ញាបនបត្របញ្ជាក់ពីការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (០១ច្បាប់)
8. អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន (សំរាប់ជនបរទេស) (០១ច្បាប់)
9. វិញ្ញាបនបត្រធានារ៉ាប់រងទទួលខុសត្រូវសាធារណៈ (០១ច្បាប់)
10. លិខិតបញ្ជាក់ពីប្រព័ន្ធការពារសន្តិសុខសុវត្ថិភាព អគ្គីភ័យចេញដោយស្នងការនគរបាលរាជធានី ខេត្ត (០១ច្បាប់)
11. លិខិតយល់ព្រមជាលាយល័ក្ខអក្សររបស់ម្ចាស់អាជីវកម្ម (កិច្ចសន្យាគោរពច្បាប់រដ្ឋ) (០១ច្បាប់)
12. បង្កាន់ដៃបង់ប្រាក់រៀបចំសំណុំបែបបទ (០១ច្បាប់)
13. រូបថត (៤x៦) ( របស់អ្នកគ្រប់គ្រង)
អាជ្ញាបណ្ណ បន្ត