ដីឡូតិ៍៣A ផ្លូវលេខ១៦៩, សង្កាត់វាលវង់, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា (855) 12 999 031 info@cambodiatourismindustry.org

អាជ្ញាបណ្ណ : ម៉ាស្សាសុខភាព-ស៉្បា

ឯកសារដែលភ្ជាប់មកជាមួយនឹងការស្នើសុំអាជ្ញាបណ្ណមានដូចខាងក្រោម៖
អាជ្ញាបណ្ណ ថ្មី
1. លិខិតអនុញ្ញាតដាក់ទីតាំងប្រកបអាជីវកម្មចេញដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (០១ច្បាប់)
2. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកស្នើសុំ (០១ច្បាប់)
3. វិញ្ញាបនបត្រ (លក្ខន្តិកៈ) ឬលិខិតបញ្ជាក់ពីការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មចេញដោយក្រសួង ឬមន្ទីរពាណិជ្ជកម្ម រាជធានី ខេត្ត (០១ច្បាប់)
4. លិខិតអនុញ្ញាតសាសង់ ឬជួសជុលចេញដោយក្រសួង ឬមន្ទីររៀបចំដែនដីនគររូបនីយកម្ម និង សំណង់ (០១ច្បាប់)
5. លិខិតបញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងអគ្គីភ័យ ចេញដោយការិយាល័យអគ្គីភ័យនៃស្នងការនគរបាលរាជធានី ខេត្ត (០១ច្បាប់)
6. វិញ្ញាបនបត្រធានារ៉ាប់រងអំពីសំភារៈទទួលខុសត្រូវសាធារណៈ (០១ច្បាប់)
7. លិខិតយល់ព្រមជាលាយល័ក្ខអក្សររបស់ម្ចាស់ បើសិនអ្នកគ្រប់គ្រងមិនមែនជាម្ចាស់កម្មសិទ្ធ (០១ច្បាប់)
8. សញ្ញាប័ត្រ ឬវិញ្ញាបនប័ត្ររបស់អ្នកគ្រប់គ្រងដែលបញ្ជាក់ ការសិក្សាមុខជំនាញបដិសណ្ឋារកិច្ច ឬគ្រប់គ្រងទេសចរណ៍ (០១ច្បាប់)
9. កិច្ចសន្យាគោរពអនុវត្តច្បាប់ស្តីពីទេសចរណ៍ និងច្បាប់នានារបស់រដ្ឋ (០១ច្បាប់)
10. រូបថត (៤x៦) ( របស់អ្នកគ្រប់គ្រង)
អាជ្ញាបណ្ណ បន្ត
1. លិខិតអនុញ្ញាតដាក់ទីតាំងប្រកបអាជីវកម្មចេញដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (០១ច្បាប់)
2. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកស្នើសុំ (០១ច្បាប់)
3. ប័ណ្ណពន្ធប៉ាតង់
4. កិច្ចសន្យាគោរពអនុវត្តច្បាប់ស្តីពីទេសចរណ៍ និងច្បាប់នានារបស់រដ្ឋ (០១ច្បាប់)
5. រូបថត (៤x៦) ( របស់អ្នកគ្រប់គ្រង)
6. អាជ្ញាបណ្ណទេសចរណ៍ច្បាប់ដើម ឬទុតិយតាត្រាក្រហម (០១ច្បាប់)
7. លិខិតបញ្ជាក់ពីស្ថានភាពអាជីវកម្ម មណ្ឌលកម្សាន្តទេសចរណ៍កន្លងមកចេញដោយគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ឬក្រុង ស្រុក ខណ្ឌ (០១ច្បាប់)