អាជ្ញាបណ្ណ សណ្ឋាគារ

ឯកសារដែលភ្ជាប់មកជាមួយនឹងការស្នើសុំអាជ្ញាបណ្ណមានដូចខាងក្រោម៖

អាជ្ញាបណ្ណថ្មី

 • ១. លិខិតអនុញ្ញាតដាក់ទីតាំងធ្វើអាជីវកម្មចេញដោយសាលា រាជធានី ខេត្ត (០១ច្បាប់) *
 • ២. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកស្នើសុំ (០១ច្បាប់) *
 • ៣. វិញ្ញាបនបត្រ (លក្ខន្តិកៈ) ឬលិខិតបញ្ជាក់ពីការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មចេញដោយក្រសួង ឬមន្ទីរពាណិជ្ជកម្ម រាជធានី ខេត្ត (០១ច្បាប់) *
 • ៤. លិខិតអនុញ្ញាតសាងសង់ ឬជួសជុលចេញដោយក្រសួង ឬមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (០១ច្បាប់) *
 • ៥. លិខិតបញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងអគ្គីភ័យ និងប្រព័ន្ធការពារ សន្តិសុខ សុវត្តិភាព ចេញដោយ ក្រសួងមហាផ្ទៃ ឬស្នងការដ្ឋាននគរបាលរាជាធានី-ខេត្ត (០១ច្បាប់) *
 • ៦. កិច្ចសន្យាគោរពអនុវត្តច្បាប់ស្តីពីទេសចរណ៍ និងច្បាប់នានារបស់រដ្ឋ (០១ច្បាប់) *
 • ៧. រូបថត (៤x៦) ( របស់អ្នកគ្រប់គ្រង) *

អាជ្ញាបណ្ណបន្ត

 • ១. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកស្នើសុំ (០១ច្បាប់) *
 • ២. អាជ្ញាបណ្ណទេសចរណ៍ច្បាប់ដើម ឬទុតិយតាត្រាក្រហម (០១ច្បាប់) *
 • ៣. កិច្ចសន្យាគោរពអនុវត្តច្បាប់ស្តីពីទេសចរណ៍ និងច្បាប់នានារបស់រដ្ឋ (០១ច្បាប់) *
 • ៤. រូបថត (៤x៦) ( របស់អ្នកគ្រប់គ្រង) *
 • ៥. ប័ណ្ណពន្ធប៉ាតង់ (០១ច្បាប់) *

ចូលប្រព័ន្ធ