អាជ្ញាបណ្ណ ទីភ្នាក់ងារទេសចរណ៍

ឯកសារដែលភ្ជាប់មកជាមួយនឹងការស្នើសុំអាជ្ញាបណ្ណមានដូចខាងក្រោម៖

អាជ្ញាបណ្ណថ្មី

  • ១. លក្ខន្តិកៈ (សំរាប់ក្រុមហ៊ុន) (០១ច្បាប់)
  • ២. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកស្នើសុំ (០១ច្បាប់) *
  • ៣. លិខិតបញ្ជាក់ទីស្នាក់ការ ឬកិច្ចសន្យាជួលផ្ទះមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន (០១ច្បាប់) *
  • ៤. លិខិតកក់ប្រាក់ធានាអាជីវកម្មពីធានាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)(០១ច្បាប់) *
  • ៥. វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (០១ច្បាប់) *
  • ៦. កិច្ចសន្យាអនុវត្តច្បាប់ស្តីពីទេសចរណ៍ និងច្បាប់នានារបស់រដ្ឋ (០១ច្បាប់) *
  • ៧. រូបថត (៤x៦) ( របស់អ្នកគ្រប់គ្រង) *
  • ៨. ប័ណ្ណពន្ធប៉ាតង់ (០១ច្បាប់)

អាជ្ញាបណ្ណបន្ត

  • ១. កិច្ចសន្យាអនុវត្តច្បាប់ស្តីពីទេសចរណ៍ និងច្បាប់នានារបស់រដ្ឋ (០១ច្បាប់) *
  • ២. រូបថត (៤x៦) ( របស់អ្នកគ្រប់គ្រង) *
  • ៣. លិខិតកក់ប្រាក់ធានាអាជីវកម្មសម្រាប់ឆ្នាំថ្មីពីធានាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) (០១ច្បាប់) *
  • ៤. អាជ្ញាបណ្ណទេសចរណ៍ច្បាប់ដើម ឬទុតិយតាត្រាក្រហម (០១ច្បាប់) *
  • ៥. លិខិតបញ្ជាក់ទីស្នាក់់ការ ឬកិច្ចសន្យាជួលផ្ទះមានការបញ្ជាក់ ពីអាជ្ញាធរដែនដី (ប្រសិនបើប្តូរទីតាំងថ្មី) (០១ច្បាប់)
  • ៦. លិខិតផ្ទេរសិទ្ធិដោយមានហត្ថលេខាពីម្ចាស់អាជ្ញាបណ្ណ (ករណីផ្ទេរ ឬលក់អាជ្ញាបណ្ណ ឬប្តូរអ្នកគ្រប់គ្រង) (០១ច្បាប់)

ចូលប្រព័ន្ធ